ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុរៀបចំកិច្ចប្រជុំលើកទី៣ ពិភាក្សានិងធ្វើបច្ចុប្បន្នភាពការងារបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ

CCTWG3rdmeeting 12Nov2018 1នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​ការងារ​បច្ចេកទេសប្រែប្រួលអាកាស​ធាតុដែលមាន​សមាសភាពពី​តំណាង​ក្រសួងស្ថាប័ន​សរុបចំនួន​១៩ បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិភាក្សានិងធ្វើបច្ចុប្បន្នភាពការងារ​បញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ ក្រោម​អធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ច​ប្រជុំ​បានផ្តោតសំខាន់ៗ ទៅលើ៖

ការពិនិត្យមើលលើ​ធាតុចូលនិងសូចនាករឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ​នៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។

ការ​ពិគ្រោះយោបល់លើលទ្ធផល​បឋមនៃរបាយការណ៍​អនុវត្តផែនការ​សកម្មភាព​ឆ្លើយតបនឹង​ការប្រែប្រួលអាកាសធាតុតាមវិស័យ និងកំណត់​រកអភិក្រមថ្មី​មួយដើម្បី​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាសធាតុតាមវិស័យ សម្រាប់ឆ្នាំ២០១៨-២០២៣។

ការជូនដំណឹងដល់ក្រុមការងារប្រែប្រួលអាកាសធាតុអំពីសន្និសីទបណ្តា​ភាគី ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៤ ដែលនឹងធ្វើឡើងនៅខែធ្នូ ក្នុងប្រទេសប៉ូឡូញ ខាងមុខ ។

ការធ្វើបច្ចុប្បន្នភាពផ្សេងៗ៖ បទបញ្ញតិ្ត​យន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រុមការងារ​ចំពោះកិច្ច​ស្តីពីការ​សិក្សា​រថយន្ត របាយការណ៍ជាតិ​លើកទី៣ របាយការណ៍ពីរឆ្នាំម្តង ។ល។

 

ឯកឧត្តម​ ទិន ពន្លក បានបញ្ជាក់ថា ជាលទ្ធផល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានកំណត់បញ្ហាប្រែប្រួលអាកាសធាតុជាកត្តារាំងស្ទះដល់ការអភិវឌ្ឍជាតិ និងយុទ្ធសាស្រ្ត​ចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ដែលមានមុំទី៤ ស្តីពីការធានាចីរភាពបរិស្ថាន និង ការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានបន្តថា ដើម្បីអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលនឹងផ្តោតអាទិភាពលើការបន្តអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតង២០១៣­២០៣០ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤­២០២៣ យុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦­២០២៣ ផែនការយុទ្ធសាស្រ្តរេដបូកជាតិ និងការប្រើប្រាស់មូលនិធិបរិស្ថានសង្គម ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចបំភាយកាបូនទាប និង ធន់នឹងការប្រែប្រួលអាកាសធាតុ។

កិច្ច​ប្រជុំនេះ បានប្រព្រឹត្ត​ទៅក្រោមការរៀបចំសម្របសម្រួល​ដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(Cambodia Climate Change Alliance: CCCA) នៅសណ្ឋាគារ​អង្គរប៉ារ៉ាឌី ទីរួមខេត្ត​សៀមរាប។

CCTWG3rdmeeting 12Nov2018

CCTWG3rdmeeting 12Nov2018 5

CCTWG3rdmeeting 12Nov2018 3

CCTWG3rdmeeting 12Nov2018 4

 

Climate Change NewsLinks

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • Ratanakkiri Running Out of Water Amid Worst Drought in Years +

    Source: The Camboida Daily With a severe drought choking the northeast, it’s only a matter of weeks before many residents Read More
  • 1

Test your climate change knowledge - get a chance to win a prize

CLIMATE QUIZ